ជំងឺ​ខ្សោយ​តម្រង​នោម កើត​ឡើង​បាន​ដោយ​មាន​មូលហេតុ​ចម្បង​២​រួម​គ្នា​ដូច​ជា ផល​វិបាក​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ជា​ផល​វិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​កើត​ឡើង​រ៉ាំរ៉ៃ ហើយ​មិន​បាន​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យកាល់ម៉ែត។

ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​នេះ​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម ក្នុង​នោះ​កង្វះ​គ្រាប់ឈាម​ក្រហម​ក៏​ជា​ផល​វិបាក​មួយ​តែង​កើត​ឡើង​ជា​ញឹកញាប់​ផង​ដែរ។ ចំណែក​មូល​ហេតុ​រួម​ចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​រួម​មាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– កង្វះ​អ័រម៉ូន erythropoietin ដែល​ជា​ធម្មតា ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រង​នោម
– ការ​ថយ​ចុះ​អាយុ​របស់​គ្រាប់​ឈាម​ក្រហម ៧០-៨០ថ្ងៃ (ធម្មតា​១២០ថ្ងៃ)
– ការ​កើន​ឡើង ​hepcidine
-​ ការ​បាត់បង់​ជាតិ​ដែក​ វីតាមីន B9 និងB12។ល។

រោគ​សញ្ញា៖

  • ស្លេក​ស្លាំង​ខ្លាំង​ខុស​ពី​ធម្មតា
  • ហេវហត់ អស់​កម្លាំង
  • ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល
  • ហ៊ឹង​ត្រចៀក
  • ស្រវាំង​ភ្នែក
  • ញ័រ​ដើម​ទ្រូង បេះ​ដូង​លោត​ញាប់ ចុក​ទ្រូង
  • ដង្ហក់ ឆាប់​ហត់ ខុស​ធម្មតា​ជាដើម។

បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម​នេះ​កើន​ឡើង​ស្រប​ទៅ​នឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយ​តម្រង​នោម។ កង្វះ​គ្រាប់​ឈាម​ក្រហម ផ្ដល់​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​អ្នក​ជំងឺ​ដូច​ជា ស្លេក​ស្លាំង ឆាប់​ហត់ ប៉ះពាល់​ដល់​ជីវភាព ប្រចាំ​ថ្ងៃ ពិសេស​បង្កើន​អត្រា​ស្លាប់ និង​ពិការភាព​ខ្ពស់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]