ឥណ្ឌា៖ អ្នកភូមិឥណ្ឌារាប់រយនាក់ បានបំពានបម្រាមបិទខ្ទប់នៅក្នុងប្រទេសឥណ្ឌា ដោយបានពិធីចូលរួមពិធីបុណ្យសពសត្វសេះ ស្របពេលដែលប្រទេសនេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ ៣០០,០០០ នាក់ហើយ។

តាមប្រភពរបស់ប៉ូលីស បានឱ្យដឹងថា អ្នកភូមិនៅភាគខាងត្បូងរដ្ឋ Karnataka បានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ ដើម្បីគោរពបូជា ដល់សត្វសេះ ដែលប្រជាជនឥណ្ឌា មានជំនឿនៅក្នុងសាសនារបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូមួយ បានបង្ហាញពីមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីសាធារណៈដើម្បីដាក់កម្រងផ្កា នៅលើដងខ្លួនសេះ មុនពេលដង្ហែរឆ្លងកាត់តាមដងផ្លូវ ដែលចូលរួមដោយមនុស្សរាប់រយនាក់ដែលភាគច្រើនមិនបានពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាពសង្គម។

ប៉ូលីសឥណ្ឌា បាននិយាយថា ឥឡូវនេះភូមិនេះ ត្រូវបានបិទខ្ទប់ រយៈពេល ១៤ ថ្ងៃ ដោយគ្មាននរណាម្នាក់អនុញ្ញាតិអោយចូលរឺចេញ ខណៈពេលការធ្វើតេស្តរកកូវីដ១៩ កំពុងតែដំណើរការ។

គួររំលឹកដែរថា ប្រទេសឥណ្ឌា បានទទួលរងនូវរលកទី២នៃ ជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតនៅលើពិភពលោក ដែលធ្វើឱ្យប្រទេសនេះមានករណីឆ្លងកាន់តែច្រើនដោយសារវីរុសបំប្លែងខ្លួនថ្មីៗនេះ៕

ប្រភព៖ Daily Mail

ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
វីដេអូ ប្រជាជនឥណ្ឌាមកគោរពសត្វសេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]