ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា បានបង្ហោះពីសកម្មភាព ដែលក្រុមគ្រូពេទ្យកំពុងតែរៀបចំចង្ហាន់ប្រគេនព្រះសង្ឃដែលកំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកម្រិតស្រាលទួលពង្រ ដែលបានធ្វើឲ្យមហាជនដែលជាអ្នកនិយមតាមដានព័ត៌មានតាមបណ្តាញហ្វេសប៊ុកមានការស្ញើចសរសើរជាខ្លាំងចំពោះទឹកចិត្ត និងការលះបង់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តធីតាសម្តេចតេជោ ដែលបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្តង។
សូមបញ្ជាក់ដែលថា យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃនៃជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមានដល់ទៅ ២៦៣២៩ករណី ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៩០២២នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារតែជំងឺនេះមានចំនួន១៨៣នាក់៕
ចង់ជ្រាបអំពីសកម្មភាពរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា ថាតើមានសកម្មភាពយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ប្រភពរូបភាព: ហ្វេសប៊ុក TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]