ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗនេះ មហាជន និងអ្នកនិយមតាមដានព៌ត៌មានតាមបណ្តាញសង្គម ប្រាកដជាបានជ្រាបពីរឿងរ៉ាវទាក់ទងនឹងសណ្ឋាគារមួយកន្លែងដែលមានយីហោឈ្មោះថា សមុទ្រមាស មានទីតាំងស្ថិតនៅក្រោយការ៉ាស់សាំងតូតាល់អូបី ចម្ងាយ១០០ម៉ែត្រ ក្នុងភូមិសាស្រ្តនៃក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលបានលួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅគ្រប់បន្ទប់ ក្នុងសណ្ឋាគារ បន្ទាប់ពីព៌ត៌មានដ៏កក្រើកនេះ ត្រូវបានតារាសម្តែងស្រីដ៏ល្បី អ្នកនាង ដេនីក្វាន់ បានចេញមុខទម្លាយពីបទពិសោធន៍ផ្ទាល់ខ្លួន ខណ:ពេលដែលអ្នកនាង និងក្រុមការងារ បានចូលទៅសម្រាកនៅសណ្ឋាគារខាងលើនេះ និងបានប្រទះឃើញកាមេរ៉ាសុវត្ថិភាព ដែលបានបង្កប់តាមរន្ធប្រឡោះជញ្ជាំង ដែលមើលទៅពិតជាគួរឲ្យអាថ៌កំបាំងជុំវិញរឿងរ៉ាវខាងលើនេះ។
យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដនៃហេតុការណ៍បង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សណ្ឋាគារខាងលើនេះ នៅមិនទាន់មានការបកស្រាយឲ្យច្បាស់លាស់ពីសំណាក់ម្ចាស់សណ្ឋាគារខាងលើនៅឡើយទេ ខណ: ដែលមានសាធារណ:មតិមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងមតិជុំវិញរឿងហេតុខាងលើនេះ អាចថាជាចេតនាមិនល្អក្នុងគោលដៅណាមួយ ខណ:ដែលព័ត៌មានលម្អិត និងច្បាស់លាស់នៅមិនទាន់ចេញពីមាត់អ្នកគ្រប់គ្រងសណ្ឋាគារយីហោខាងលើនេះឡើយទេ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]