ថៃ៖ នៅក្នុងថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ ជាថ្ងៃដ៏ពិសេសសម្រាប់ តារាសិល្បៈស្រីមានរូបសម្រស់ស្រស់ស្អាត Ying Rhatha ដោយនាងបានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍រូបសង្ហារបស់នាង គឺលោកTulyatep ។

Ying Rhatha  និង Tulyatep
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងពេលថ្មីៗនេះ Ying Rhatha នាងបានធ្វើឱ្យមហាជនអ្នកគាំទ្រមិនតិចនាក់នោះទេ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនាងបានដឹកដៃគូស្នេហ៍ លោកTulyatep ដែលអ្នកទាំងពីរ បានមានទំនាក់ទំនងគ្នាជាយូរមកហើយទើបគូស្នេហ៍មួយគូនេះសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នា។ ក្នុងនោះ ពិធីភ្ជាប់ពាក្យមួយនេះ បានកើតឡើងបន្ទាប់ពីពួកគេទាំងពីរមានគម្រោងជាយូរមកហើយ  ហើយសម្រាប់ថ្ងៃនេះក្ដីស្រម៉ៃដែលចង់ក្លាយជាគូជីវិតទៅថ្ងៃអនាគត ក៏បានក្លាយជាការពិតមែនព្រោះពិធីមង្គលការនឹងប្រារព្ធឡើងនៅក្នុងឆ្នាំក្រោយនេះហើយ ។ សម្រាប់ក្នុងពិធីមួយនេះផងដែរថ្វីត្បិតតែមិនធំដុំ រៀបចំបែបសាមញ្ញ និងមិនបានអញ្ជើញភ្ញៀវមកច្រើន ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ តែក្នុងពិធីដ៏ពិសេសមួយនេះពិតជាកក់ក្ដៅខ្លាំងណាស់ ព្រោះមានញាតិចាស់ទុំដឹងឮ និងចូលរួមទាំងសងខាង។ ក្រឡេកមើលអនាគតកូនក្រមុំ កូនកំលោះវិញគឺពួកគេមានភាពផ្អែមល្ហែម និងមានក្ដីសុខខ្លាំងណាស់៕

ប្រភព៖ Sanook 

  Join Us ៖ https://t.me/khmerload

Ying Rhatha 
 Tulyatep
Ying Rhatha និង 
Ying Rhatha និង Tulyatep
Ying Rhatha និង Tulyatepវ
Ying Rhatha និង Tulyatep និងសាច់ញាតិ
Ying Rhatha និង Tulyatep  និងសាច់ញាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]