ខេត្តត្បូងឃ្មុំ: កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បានវាយអ្នកយាមជាយោធាប្រចាំម្នាក់បណ្តាលឱ្យស្លាប់ ក្នុងគោលបំណងដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅពីម្សិលមិញនេះ។
យោងតាមប្រភពពីមន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីចូលរួមត្រួតពិនិត្យអ្នកជំងឺ និងបំពេញការងារជាអ្នកយាមប្រចាំការនៅមន្ទីរពេទ្យខាងលើ ប៉ុន្តែជាអកុសលត្រូវទទួលមរណភាពដោយសារតែហេតុការណ៍ដ៏នឹកស្មានមិនដល់មួយនេះទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះអត្តសញ្ញាណជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះថា មឿន ម៉ឺន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់។
សូមបញ្ជាក់ផងដែលថា ជុំវិញហេតុការណ៍លម្អិតនៃករណីឃាតកម្មខាងលើនេះ ដោយសារអំណាចនៃថ្នាំញៀន និងគំនិតអគតិ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតដល់ស្លាប់ ខណៈអ្នកយាមដទៃទៀតកំពុងនៅហូបបាយ។ ក្រោយកើតហេតុ ឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]