ថៃ៖ ថ្វីត្បិតតែមានអាយុកាន់តែច្រើនក្ដី តែតារាស្រី Boom Panadda ហាក់នៅតែមានសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ ស្ទើរតែគ្រប់ពេល ដែលជាហេតុធ្វើឲ្យនាងរក្សាបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ក៏ដូចជាទទួលបាននូវការពេញចិត្តពីអ្នកទស្សនាជាច្រើន។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ ក៏បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតសាជាថ្មី បន្ទាប់ពីមានការតុបតែងមុខមាត់ដ៏គួរឲ្យចាប់អារម្មណ៍ ទាំងម៉ូតសក់ និងសម្លៀកបំពាក់ ដែលមានភាពសាកសមយ៉ាងខ្លាំង ជាពិសេសនៅក្នុងនោះ នាងមើលទៅពិតជាមានសម្រស់កាន់តែក្មេងជាងវ័យ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនេះ នាងក៏ទទួលបានការសរសើរពីហ្វេនៗជាច្រើន ទៅលើរូបសម្រស់ដែលមានការថែរក្សាបានយ៉ាងល្អ ទោះជានាងមានអាយុកាន់តែច្រើនក៏ដោយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]