ភ្នំពេញ: កាលពីម្សិលមិញនេះ ពោលគឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ស្ដ្រីដែលជាអ្នកមានផ្ទុកជំងឺកូវីដ១៩ម្នាក់ដែលជាកម្មការិនីរោងចក្រ បាននឹងកំពុងសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសិរីមង្គល ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រាប់តែឈឺពោះឆ្លងទន្លេ ហើយត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណាហ៊ានទទួលនោះទេ ចុងក្រោយត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសម្រាលកូនបានដោយសុវត្ថិភាពទាំងម្ដាយទាំងកូននៅទីនោះតែម្តង។

កម្មការិនីរោងចក្រ ដែលសម្រាកកូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ទង្វើប្រកបដោយក្របវិជ្ជាជីវ: និងទំនួលខុសត្រូវការងារ ព្រមទាំងការជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ពីសំណាក់ក្រុមគ្រូពេទ្យ មកកាន់អ្នកជំងឺ របស់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ ត្រូវបានសាធារណមតិ ពិសេសប្រិយមិត្តដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបន្តចែករំលែក និងកោតសរសើរចំពោះទង្វើនេះពាសពេញបណ្តាញហ្វេសប៊ុកផ្ទាល់តែម្តង៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]