ភ្នំពេញ: យោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុលោមតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអនុគណ:កម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញជាសេនាធិការ និងមានកិច្ចសហការពីសំណាក់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា ផងដែលនោះ ក្នុងស្មារតីដើម្បីសម្រេចឲ្យបានទៅតាមផែនការចាក់វ៉ាក់សាំងដែលបានកំណត់ដោយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រជាពលរដ្ឋត្រូវតែទទួលបានវ៉ាក់សាំងយ៉ាងយូរអំឡុងខែមិថុនា។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ បណ្តាម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុនវិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្មករ និងបុគ្គលិករបស់ខ្លួន មកទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ក្នុងស្មារតីរួបរួមគ្នាជាធ្លុងមួយដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩នៅកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះទាំងអស់គ្នា៖
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]