កម្ពុជា៖ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តកើនឡើងឥតស្រាន្ត ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ក៏នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលនៃខេត្តបីនេះ រួមមានខេត្តព្រះសីហនុ បានរកករណីឆ្លងចំនួន៦៥ករណី ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មីចំនួន៤៩នាក់ និង ខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញចំនួន ៨០នាក់។
ខេត្តបន្ទាយមានជ័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញអ្នកឆ្លង៨០នាក់ ដែលជាអ្នកប៉ោយប៉ែត និងក្នុងចំណោមអ្នកឆ្លងទាំងនោះ ជាពលករមកពីថៃ បុគ្គលិកកាស៊ីណូ កម្មកររោងចក្រ និងអាជីវករ។
![](https://s9.kh1.co/47/47c4f655803b1b257b57ae353e7790009a358408.jpg)
![](https://s9.kh1.co/59/59d0e3ed436b1ced69c11e08a3266dcf4d12c46f.jpg)
![](https://s9.kh1.co/e8/e84d4c2ad1b3afe6b2a5c6446c14fac52be23745.jpg)
![](https://s9.kh1.co/89/8912a23eea7d8a5a346aceb61eb1fb5add8889e0.jpg)
![](https://s9.kh1.co/ac/ac9dadf7c3063df8c31edb21dd5e75c3ac304ecf.jpg)
ខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ដែលសុទ្ធសឹងជាកម្មករោងចក្រ និងអាជីវករព្រមទាំងក្រុមគ្រួសារពួកគេ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥នាក់នេះ មាន៤៦នាក់ មានអាសយដ្ឋានរស់នៅឃុំបិតត្រាំង, ឃុំវាលរេញ, ឃុំព្រៃនប់,ឃុំអូរឧកញ៉ាហេង និងឃុំរាម ស្រុកព្រៃនប់។ ១២នាក់រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ, សង្កាត់លេខ៤ចំនួន ៦នាក់, សង្កាត់លេខ៣ ចំនួន ១នាក់។
![](https://s9.kh1.co/b6/b60153740d391c171c5fdce5a401d4277184ff7f.jpg)
![](https://s9.kh1.co/7f/7fe740b0f8c076783bfed2adf863fe45d1ebec42.jpg)
![](https://s9.kh1.co/7f/7fe740b0f8c076783bfed2adf863fe45d1ebec42.jpg)
ខេត្តតាកែវ
ខេត្តតាកែវ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៣នាក់ ដែលភាគច្រើនជាកម្មកររោងចក្រសាន់បូ និងអាជីវករផ្សារសំរោងយ៉ោង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣នាក់ ដែលភាគច្រើន មានអាស័យដ្ឋាននៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី៕
![](https://s9.kh1.co/7f/7fa42aae65e58d0b659fa3560db1db283d22801c.jpg)
![](https://s9.kh1.co/90/90856538eabcc748844d84bae21b3f8c70de3181.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]