រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរខួប ៥ ឆ្នាំ ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានប្រារព្ធកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនចំនួន ៥នាក់ ជារៀងរាល់ខែ ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ ៥ លានរៀល។ ឱកាសទទួលបានរង្វាន់នេះគឺត្រូវបានផ្តល់ជូនដល់គ្រប់អតិថិជន ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ហើយទឹកប្រាក់រង្វាន់សរុបមានចំនួន ១២៥ លានរៀល។

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើសលើកទីមួយ សម្រាប់ខែមេសា ឆ្នាំ ២០២១ បានប្រព្រិត្តិទៅដោយជោគជ័យកាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈការផ្សាយផ្ទាល់លើគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញអតិថិជនចំនួន ៥ នាក់ ដែលទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ៥ លានរៀលសរុប ២៥ លានរៀល។ ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​រង្វាន់លើកទឹកចិត្តនេះដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីចំនួនបុព្វលាភធានារ៉ាប់រងនោះទេ។

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជន

កញ្ញា ក្រេង សុកជា ដែលមានទីលំនៅបច្ចុប្បន្នក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ជាអតិថិជនទី១ ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ។ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងកោតសរសើរ ដល់ក្រុមហ៊ុនថា៖

សម្តីរបស់កញ្ញា ក្រេង សុកជា

លោក ហ៊ុយ ឃៀង អគ្គនាយកផ្នែកប្រតិបត្តិការ & ផ្នែកនីតិកម្ម និងប្រតិបត្តិរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក ហ៊ុយ ឃៀង
សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជន
សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជន
សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជន

អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់ៗគ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿន​បំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]