កូរ៉េខាងត្បូង៖ មហាជនមួយចំនួនអ្នកនិយមតាមដានរឿងភាគកូរ៉េច្បាស់ជាបានស្គាល់ជាមួយតារាសម្ដែងស្រីជើងចាស់គឺ Hanyeseul ដែលនាងក៏ជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េផងដែរ។

Hanyeseul
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលកន្លងទៅមានពត៌មានក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសថា តារាសម្ដែងស្រី Hanyeseul ស្ថិតក្នុងវ័យ៣៩ឆ្នាំ នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសវ័យក្មេងរូបសង្ហាម្នាក់ ដែលមានអាយុប្អូននាងរហូតទៅដល់១០ឆ្នាំ។ ក្នុងនោះ Hanyeseul រូបនាងផ្ទាល់ក៏បានប្រកាសនៅក្នុងបណ្ដាញសង្គមពីទំនាក់ទំនងស្នេហារវាងនាងនិងគូស្នេហ៍ផងដែរ ដែលបានធ្វើឱ្យហ្វេនៗមានក្ដីរំភើបជំនួសនាងជាខ្លាំង។ ស្របពេលដែលពត៌មាននេះបានកើតឡើង ស្រាប់តែមានពាក្យលេចឮផ្សេងទៀតថា គូស្នេហ៍របស់  Hanyeseul គឺជាបុរសត្រូវបានគេប្រើប្រាស់ទឹកលុយលើនោះទេ ដោយគេចង់មានន័យថា Hanyeseul កំពុងតែប្រើលុយក្នុងការទាក់ទងគូស្នេហ៍វ័យក្មេងនេះហើយ។ តែក្នុងនោះ សាមីខ្លួន Hanyeseul នាងបានចេញមកប្រតិកម្មភ្លាមៗ ព្រមទាំងបានបកស្រាយ ពាក់ព័ន្ធនឹងពាក្យទាំងអស់នោះ ថាជារឿងមិនពិត វាជារឿងដែលបានប្រឌិតឡើងមកសម្រាប់ឱ្យខូចកិត្តិយសរបស់នាងនោះទេ៕

ប្រភព៖ Teenee 

  Join Us ៖ https://t.me/khmerload

Hanyeseul
Hanyeseul
Hanyeseul
Hanyeseul
Hanyeseul និងគូស្នេហ៍
Hanyeseul និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]