បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹង ថាក្រុមមនុស្ស មានគ្នា ៧នាក់ ដែលជាអតីតអ្នកថែសួននិងធ្វើការងារផ្ទះ បានដាក់ពាក្យបណ្តឹង ទៅលើតារាទូរទស្សនិ៍ Kim Kardashian ព្រោះតែបោកប្រាស់ប្រាក់ខែរបស់ពួកគេ។
នេះយោងតាមពាក្យបណ្តឹងបុគ្គលទាំង ៧ រូបនោះ បាននិយាយថាក្រៅពីមិនទទួលបានប្រាក់ខែទាន់ពេលវេលាហើយ ថែមទាំងមិនរាប់បញ្ចូលប្រាក់កម្រៃ ដែលពួកគេធ្វើការថែមម៉ោងលើសកម្រិតទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានការកាត់ពន្ធលើប្រាក់ខែរហូតដល់ ១០% ដែលតាមតែការពិត គឺមិនត្រូវបានបង់ទៅរដ្ឋាភិបាលនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បុគ្គលម្នាក់ដែលមានអាយុ ១៦ ឆ្នាំ បានថ្លែងប្រាប់ Daily Mail ថារូបនាងបានធ្វើការលើសពី ៤៨ ម៉ោងក្នុងមួយសប្តាហ៍ផ្ទុយពីច្បាប់របស់រដ្ឋាភិបាល។ អ្វីដែលលើសពីនេះ នាងត្រូវបានបណ្តេញចេញភ្លាមៗ បន្ទាប់ពីបានទៅសួរ តារាស្រីរូបនេះ អំពីប្រាក់ខែ ក៏ដូចជាប្រាក់ការងារថែមម៉ោងរបស់នាង។
យ៉ាងណាមិញ តាមប្រភពអ្នកតំណាងរបស់ Kim Kardashian បាននិយាយថា បុគ្គលិកខាងលើត្រូវបានជួលតាមរយៈភាគីទីបី ហេតុដូច្នេះ Kim មិនមានជាប់ពាក់ព័ន្ធនឹងករណីនេះទេ ព្រោះនាងមិនមែន អ្នកចរចាប្រាក់ឈ្នួលនិងការងាររបស់ពួកគេទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]