ចិន៖ កាលពីថ្ងៃទី ២៥ ខែមេសាសារព័ត៌មាន QQ បានរាយការណ៍ថាក្រុមហ៊ុនមេធាវីរបស់តារាសម្តែងស្រី Fan BingBing បានប្រកាសសេចក្តីថ្លែងការណ៍ថា កូនក្តីរបស់ខ្លួន ដែលជាតារាស្រីរូបនេះ បានឈ្នះបណ្តឹងប្រឆាំងនឹងបុគ្គលលេងបណ្តាញសង្គមម្នាក់ ដែលបង្ហោះបរិហាកេរ្តិ៍លើរូបនាង។

យោងតាមសេចក្ដីជូនដំណឹងបាន ឲ្យដឹងថាបុគ្គលនេះ បានបង្ហោះជារឿយៗ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៨ ដល់ខែមិថុនាឆ្នាំ ២០២០ បានរិះគន់លើរូបនាង ដោយពាក្យបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរទៅតារាស្រីរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ចុងចោទ ក៏បានផ្តល់ព័ត៌មានអវិជ្ជមានមិនត្រឹមត្រូវជាច្រើនអំពីរូបនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនោះ តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ ក៏បានដាក់បណ្តឹងជនជាប់ចោទ ហើយក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣៥,០០០ យ័ន (ជាង ៥,០០០ ដុល្លារ) ហើយត្រូវសុំទោសជាសាធារណៈចំពោះ Fan Bingbing ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]