បញ្ហាជាតិស្ករក្នុងឈាមធ្លាក់ចុះ បណ្ដាលឲ្យយើងញ័រ វិលមុខ ឈឺក្បាល បែកញើសញឹកញាប់ ឃ្លានច្រើន បេះដូងលោតញាប់។ល។ គ្នាយើងមួយចំនួនឧស្សាហ៍វិលមុខ សឺៗចង់សន្លប់ តែមិនសូវចាប់អារម្មណ៍ គិតថាវាជារឿងសាមញ្ញមកពីគិតច្រើនពេក តែវាអាចបណ្ដាលមកពីជាតិស្ករក្នុងខ្លួនធ្លាក់ចុះ។
ដោយសារជាតិស្ករមាននាទីផ្ដល់ថាមពលរាងកាយ ហេតុនេះពេលខ្វះជាតិស្ករក្នុងឈាម តែងមានអារម្មណ៍អស់កម្លាំង និងមិនសូវស្រួលខ្លួន ជាងនេះពេលជាតិស្ករធ្លាក់ចុះខ្លាំងភ្លាមៗ នឹងធ្វើឲ្យយើងសន្លប់ ឬប្រកាច់។ ហេតុនេះហើយ យើងគួរដឹងពីរបៀបបំពេញជាតិស្ករក្នុងឈាមភ្លាមៗ និងវិធីមើលថែខ្លួនឲ្យបានល្អចៀសវាងពីជាតិស្ករក្នុងឈាមធ្លាក់ចុះទាបជាមួយតិចនិកដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីបន្ថែមជាតិស្ករភ្លាមៗ
– ញ៉ាំផ្លែប៉ោម ផ្លែចេក ឬផ្លែក្រូចមួយផ្លែ
- ញ៉ាំផ្លែទំពាំងបាយជូរ១៥គ្រាប់
– ញ៉ាំទំពាំងបាយជូរក្រៀម ២ស្លាបព្រាកាហ្វេ
ចំណាំ៖ អាហារខាងលើនេះផ្ទុក១៥ក្រាមនៃកាបូអ៊ីដ្រាត ជាបរិមាណល្អបំផុតជួយបំពេញជាតិស្ករឲ្យមានតុល្យភាពឡើងវិញ។
តិចនិកការពារកុំឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង
ញ៉ាំអាហារពេល និងអាហារសម្រន់តិចៗពេញមួយថ្ងៃ ពោលគឺអាហារពេល ៣ដង និងអាហារសម្រន់២-៣ដង/ថ្ងៃ (គម្លាតគ្នា៣-៤ម៉ោង ញ៉ាំម្ដង)
បង្កើតទម្លាប់ញ៉ាំអាហារសុខភាពជាប្រចាំ ញ៉ាំបន្លែផ្លែឈើ សាច់ស៊ុតគ្រប់មុខឲ្យមានតុល្យភាព។ ជាតិសរសៃ និងប្រូតេអ៊ីន នឹងជួយផ្ដល់កម្លាំងដល់រាងកាយ ជាហេតុជាតិស្ករក្នុងឈាមមិនងាយធ្លាក់ចុះ។
កាត់បន្ថយជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ព្រោះវាអាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្ដាលឲ្យកើតជំងឺខ្វះជាតិស្ករក្នុងឈាមវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]