ថៃ៖ បណ្តាលឲ្យមនុស្សជាច្រើន តែងតែឃ្លាំមើលពីសកម្មភាពមិត្តៗរបស់តារាស្រី នាង MayPichy Ning Panita និង Panward ដែលតែងតែមានពេលវេលារីករាយជាមួយ ក៏ដូចជាបានបង្ហាញពីមិត្តភាពដ៏ល្អជូនដល់ហ្វេនៗបានទស្សនា ផងដែរ។

ដោយឡែក នៅក្នុងថ្ងៃខួបកំណើតរបស់ តារាស្រី MayPitchy ក៏មានមិត្តជិតស្និទ្ធរបស់នាង គឺ តារាស្រី Panward បានមកធ្វើខួបឲ្យនាងយ៉ាងសប្បាយរីករាយ ព្រមទាំងមាននំខេកដ៏ធំ សម្រាប់អបអរដល់ថ្ងៃកំណើតរបស់ Maypitchy ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជានៅក្នុងនោះ គ្មានវត្តមាន Ning Panita ក៏ដោយ ប៉ុន្តែ តារាស្រី Maypitchy ថែមទាំងបានបង្ហោះឃ្លីប ខណៈពេល Ning Panita បានច្រៀងជូនពរថ្ងៃកំណើត ជូនចំពោះ Maypitchy ផងដែរ ដែលនេះជារឿងដ៏រីករាយសម្រាប់ហ្វេនៗជាច្រើនដែលបានមើលឃើញពីទំនាក់ទំនងល្អរបស់មិត្តភក្តិរបស់ពួកគេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Maypitchy
Panward
Ning Panita
Maypitchy
រូបភាពក្នុងថ្ងៃកំណើត Maypitchy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]