បរទេស៖ Loren Gray អាយុ ១៩ ឆ្នាំមកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក នាងគឺជាតារាម៉ូដែលដែលមានឥទ្ធិពលលើបណ្តាញសង្គមហើយត្រូវបានគេអោយឈ្មោះថា «ទេវតាសម្រស់តុក្កតារស់» ។ នាងបានទាក់ទាញចំណាប់អារម្មណ៍ដោយទឹកមុខស្រស់ស្អាតរបស់នាងដូចជាព្រះនាង Disney ដែលមានភ្នែកធំច្រមុះស្រួចនិងបបូរមាត់ពោពេញដោយភាពស៊ិចស៊ី។
ទន្ទឹមនឹងនេះ ដោយសារសម្រស់ដូចព្រះនាងរបស់តារាម៉ូដែលរូបនេះ នាងរកចំណូលបានរាប់លានដុល្លារតាមរយៈការបង្ហាញម៉ូតនិងផ្សាយពាណិជ្ជកម្មអោយម៉ាកល្បីៗ។ យោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes ចេញផ្សាយនៅខែសីហាឆ្នាំ ២០២០ បានឱ្យដឹងថា Loren រកចំណូលបាន ២,៤ លានដុល្លារក្នុងឆ្នាំ ២០១៩ តាមរយៈការផ្សាយពាណិជ្ជកម្មនិងកិច្ចសន្យាពាណិជ្ជកម្ម។ នាងត្រូវបានជាប់ក្នុងបញ្ជីតារាប្រព័ន្ធផ្សព្វផ្សាយសង្គមរកលុយបានច្រើនបំផុត។
នាងបានបង្ហោះរូបភាពដ៏ទាក់ទាញរបស់នាងជារឿយៗ បច្ចុប្បន្ននាងមានអ្នកតាមដានចំនួន ២១,៧ លាននាក់នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ នៅដើមឆ្នាំ ២០១៨ នាងបានចុះកុងត្រាជាមួយ Virgin Records និងបានចេញបទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា«My story» នៅខែសីហាឆ្នាំដដែល។ គិតត្រឹមខែកុម្ភៈឆ្នាំនេះ Loren បានបញ្ចប់កិច្ចសន្យារបស់នាងហើយបានក្លាយជាតារាស្រីឯករាជ្យ។
គួរបញ្ជាក់ផងដែរថា Loren Gray ជោគជ័យ និង ទទួលបានពានរង្វាន់ជាច្រើនដោយសារទេពកោសល្យសមត្ថភាព និង រូបសម្រស់របស់នាង ហើយនៅចុងឆ្នាំ ២០២០ Loren បានបើកយីហោគ្រឿងអលង្ការផ្ទាល់ខ្លួន។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ភាពស្រស់ស្អាតដែលកើតក្នុងឆ្នាំ ២០០២ តែងតែចែករំលែករូបថតសិល្បៈគួរឱ្យចាប់អារម្មណ៍។ Loren បានទទួលការសរសើរជាច្រើននៅពេលពាក់ការតុបតែងបែបបុរាណ នាងមិនខ្លាចក្នុងការសាកល្បងស្ទីលប្លែកៗពីភាពរឹងមាំយុវវ័យរហូតដល់ភាពសិចស៊ី៕
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]