បរទេស៖ កាលពីថ្មីៗនេះ មានគេរាយការណ៍មកថា បវរកញ្ញាចក្រវាលមីយ៉ាន់ម៉ា Candy Thuzar នឹងមិនត្រឡប់ទៅមីយ៉ាន់ម៉ានោះវិញទេ ព្រោះបារម្ភពីសុវត្ថិភាពអាយុជីវិត បវរកញ្ញា Top 21 រូបនេះ បានដាក់ពាក្យទៅស្នាក់នៅសហរដ្ឋអាមេរិកក្រោមសិទ្ធ ជនជ្រកកោនបណ្តោះអាសន្ន។
ជាក់ស្តែង បវរកញ្ញាចក្រវាលមីយ៉ាន់ម៉ា Candy Thuzar ឆ្នាំ ២០២០ ត្រូវបានស្វាគមន៍ដោយជនជាតិរបស់ខ្លួនលើទឹកដីអាមេរិក នៅឯ Indianapolis ក្នុងរដ្ឋ Indiana ។ នេះយោងទៅតាមប្រភពដដែល ចាប់ពីពេលនេះទៅបវរកញ្ញារូបនេះ នឹងរស់នៅក្នុងសហរដ្ឋអាមេរិកជាជនភៀសខ្លួនមួយរយៈ ហើយចាប់ផ្តើមអាជីពថ្មីនៅទីនេះ ដោយនាងនឹងធ្វើជាគំរូសកម្មជនសង្គម និងជួយសហគមន៍មីយ៉ាន់ម៉ា ដែលនៅអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា Candy Thuzar បានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកបន្ទាប់ពីបញ្ចប់ការប្រកួតបវរកញ្ញាចក្រវាលនៅរដ្ឋផ្លរីដាកាលពីថ្ងៃទី ១៦ ខែឧសភា ព្រោះតែខ្លាចនឹងត្រូវចាប់ខ្លួន នៅពេលនាងត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ ពីព្រោះក្នុងអំឡុងពេលប្រកួតនាងតែងតែអំពាវនាវនិងស្នើសុំជំនួយអន្តរជាតិដើម្បីជួយប្រទេសរបស់នាងដោះស្រាយ ជម្លោះផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]