ថៃ៖ មហាជនមួយចំនួនច្បាស់ជាបានស្គាល់ អតីតបវរកញ្ញាថៃ Rachaneekorn ដែលនាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយពេលបច្ចុប្បន្នគេក៏មិននឹកស្មានថានាងមានកូនស្រីពេញរូបរាង និងសម្រស់ស្រស់ស្អាតមិនចាញ់នាងនោះដែរ។
យ៉ាងណាមិញ នៅក្នុងរយៈពេលថ្មីៗនេះ មានមហាជននិងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ដែលបានឃើញពីសម្រស់របស់កូនស្រីអតីតបវរកញ្ញា និងជាតារាសម្ដែងស្រី Rachaneekorn ដោយកូនស្រីរបស់នាងទើបតែធំពេញរូបពេញរាងក្នុងវ័យ១៧ឆ្នាំ ដែលជាកូនកាត់ថៃ អាមេរិកទៀតផង។ បើក្រឡេកទៅមើលលើរូបសម្រស់របស់នាងវិញពិតណាស់ស្រស់ស្អាតគ្មានទាស់ត្រង់ចំណុចណានោះទេ ទាំងទម្រង់មុខ និងរូបរាង ដែលមានលក្ខណៈជាកូនកាត់ សក់ពណ៌ទង់ដែង ភ្នែកពណ៌ប្រាក់ គួរឱ្យទាក់ទាញខ្លាំងណាស់ សម្រស់ដ៏ស្រស់ស្អាតនេះ បានឆក់យកបេះដូងបុរសៗមិនតិចនាក់នោះទេ។ ក្នុងនោះក៏មានពាក្យសរសើរពីមហាជនជាច្រើននាក់ថា នាងមានសម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយរបស់នាងនោះទេ នេះពិតជាស្លិកឈើជ្រុះមិនឆ្ងាយពីគល់ទេ៕
ប្រភព៖ Khaoja
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]