រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលព្យាយាមរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីថ្ងៃទី ២២ ឧសភា កន្លងទៅនេះ ត្រូវបាន បញ្ជូនទៅកាន់ពន្ធធនាគារព្រៃស (ម១) ក្រោយទទួលដីកា បង្គាប់ឲ្យឃុំខ្លួន ចុះនៅថ្ងៃទី ២៦ ឧសភា បន្ទាប់ពីបុរស ឈ្មោះ រស់ សាម៉ឺឌី បានជាសះស្បើយពី ជំងឺកូវីដ១៩ រួចរាល់ហើយ។
យោងតាម ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចពី មណ្ឌលព្យាបាល នឹងត្រូវប្រឈម ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ បុរសរូបនេះ បានរត់គេចពីមណ្ឌលព្យាបាល ធ្វើឲ្យគ្រូពេទ្យប្រចាំការភ្ញាក់ផ្អើលជាខ្លាំង ទើបស្នើសុំទៅកាន់ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចេញស្រាវជ្រាវរកមុខសញ្ញាបុរសនោះ មកទទួលការព្យាបាលបន្ត ក្រោយពេល ចេញប្រតិបត្តិការ ១៥នាទី កងកម្លាំង បានកំណត់មុខសញ្ញា ជនសង្ស័យ បានរត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ តែម្តង៕
ចុងក្រោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវសាជាថ្មីម្តងទៀត ដល់បងប្អូន មានវិជ្ជមានកូវីដ១៩ សូមមេត្តាចូលរួមទាំងអស់គ្នា ទទួលការព្យាបាល ក្នុងរយៈពេលខ្លី ពីគ្រូពេទ្យជំនាញ ដោយការអត់ធ្មត់ ជាជាងរត់គេច ត្រូវជាប់ទោសទណ្ឌ ក្នុងពន្ធធនាគារ រយៈពេលវែង៕
ប្រភព ៖ Phnom Penh Gendarmerie
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]