ភ្នំពេញ៖ ម៉ូតូ Himalayan ជាគម្រូនៃភាពសាមញ្ញ និងសមត្ថភាពមួយព្រោះតែរូបរាងរបស់វា ដោយមានការរចនាពោរពេញដោយភាពរឹងមាំ និងគុណភាពផលិតខ្ពស់។ វាសក្ដិសមនឹងការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេង ជាពិសេសគឺ ម៉ាស៊ីនរបស់វាសក្ដិសមនឹងការធ្វើដំណើរផ្លូវឆ្ងាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយរូបរាងតួខ្លួនសាមញ្ញ កន្លែងដាក់ដៃនិងជើង ក៏ដូចជាកែបអង្គុយរាបស្មើនិងកោងបន្ដិច ធ្វើឱ្យម៉ូតូមួយនេះងាស្រួលដល់អ្នកបើកបរ អំណោយផលដល់ការជិះក្នុងផ្លូវឆ្ងាយ ហើយក៏ជាជម្រើសដ៏ល្អក្នុងការធ្វើដំណើរនៅទីជនបទ និងក្រុងតូចៗផងដែរ។
ម៉ូតូនេះក៏ត្រូវបានបំពាក់ដោយឧបករណ៍ប្រើប្រាស់សម្រាប់ដំណើរកម្សាន្ត ដូចជា ចង្អើរដែកខាងក្រោយសម្រាប់ដាក់ឥវ៉ាន់ ធុងធំ និងកាបូបគូសងខាងសម្រាប់ដាក់វ៉ាន់ រួមទាំងកន្លែងដាក់ធុងសាំងសាគួរផងដែរ។
Himalayan មានចំណុះធុងសាំងធំ ដោយផ្ទុកបាន ១៥លីត្រ ដោយអាចទ្រទ្រង់ការធ្វើដំណើរចម្ងាយឆ្ងាយដល់ទៅ ៤៥០ គីឡូម៉ែត្រឯណោះ។ វាក៏មានឧបករណ៍តាមដានល្បឿនបើកបរ សីតុណ្ហភាពបរិយាកាស ពេលវេលាធ្វើដំណើរ ពេលវេលាសម្រាក និងទិសដៅធ្វើដំណើរថែមទៀតផង។
ថាមពលនៃការធ្វើដំណើររបស់ម៉ូតូនេះ គឺមានភាពរលូនដូចទៅនឹងខ្សែស្រឡាយរបស់ ម៉ូតូ Royal Enfield ឯទៀតៗដែរ។ ចំណែកការបើកបរក្នុងល្បឿនយឺត វាចំណាយពេលតិចតួចប៉ុណ្ណោះ ដើម្បីជិះផុតចរាចរណ៍ចង្អៀតៗនៅក្នុងក្រុង ចំណែកឯការធ្វើដំណើរលើផ្លូវធំវិញ វាអាចរត់ក្នុងល្បឿន ៨០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយចំណាយពេលខ្លីតែប៉ុណ្ណោះ។ ហើយបើបន្ថែមហ្គែរតែបន្ដិច អ្នកនឹងឃើញល្បឿនវាឡើងដល់ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង ឯណោះ។
ចំពោះការបើកបរ Himalayan ត្បិតថាវាមានកម្ពស់កែបអង្គុយទាប (បើប្រៀបធៀបទៅម៉ូតូទេសចរណ៍បែបផ្សេងព្រេងឯទៀត) គួបផ្សំជាមួយនឹងដៃចង្កូតងាយស្រួលដាក់ដៃ និងឈ្នាន់សម្រាកជើងងាយស្រួល ធ្វើឱ្យម៉ូតូ Himalayan មួយគ្រឿងនេះ បើកបរនៅទីប្រជុំជន ឬក្រុងតូចៗនឹងទទួលបានអារម្មណ៍យ៉ាងល្អ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺការធ្វើដំណើរទេសចរណ៍លើផ្លូវដ៏វែងឆ្ងាយតែម្ដង។
ម៉ូតូដ៏ល្អរបស់ Royal Enfield អាចនាំអ្នក ទៅកាន់កន្លែងដែលអ្នកចង់ទៅ ទាំងលើផ្លូវធម្មតា និងផ្លូវលំ (off-road)។ ធ្វើដំណើរលើផ្លូវដ៏មានឧបសគ្គ ជាមួយនឹង Royal Enfield Himalayan៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]