ភ្នំពេញ៖ ធ្លាប់ជាតារាបង្ហាញម៉ូត ក្នុងក្រុម Pop Model រចនា រ៉ាវ៉ាឌី នាងបានរីកលូតលាស់វិវត្តខ្លួនយ៉ាងឆាប់យ៉ាងឆាប់រហ័ស អ្វីដែលពិសេសនោះ តារារូបនេះ ត្រូវបានអ្នកគាំទ្រទួលស្គាល់ និង លាន់មាត់សរសើរគ្រប់ៗគ្នាថា មានទេពកោសល្យពីកំណើត គួបផ្សំជាមួយសម្ផស្សស្អាតសោភា ផងនោះ បានធ្វើឱ្យកញ្ញាល្បីកាន់តែខ្លាំងតែម្តងហើយ។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះតារាដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានមហាជនសង្កេតឃើញថា កញ្ញាមានភាពសកម្មយ៉ាងខ្លាំង ក្នុងវិថីសិល្បៈ។ ជាពិសេសនោះ គេតែងឃើញមានវត្តមានរូបនាង នៅក្នុងខ្សែភាពយន្តជាច្រើនផងដែរ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក គួរជាទីចាប់អាម្មណ៍ជាខ្លាំង ជាមួយសម្លៀកបំពាក់ហាយសូទាន់សម័យ បញ្ចេញស្ទាយ៍ថតរូបពីក្នុងឡានឈរបង្ហាញរាងដ៏ខ្ពស់ស្រឡះ លើសពីនេះនាងបានធ្វើឲ្យហ្វេនៗចំហរមាត់មិនស្ទើរ ដោយឈុតនោះមានម៉ូដចំហខ្នង និង ល្វែងលើបញ្ចេញដើមទ្រូងយ៉ាងស៊ិចស៊ី ធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ៕

សូមទស្សនារូបភាពខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]