រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក បងប្អូនកម្មករ កម្មការនី នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធីសែនជ័យ រាជធានីភ្នំពេញ ក្នុងរោងចក្រ ខេមបូ ហ៊ែនសាំ អិលធីឌី នៅក្នុងបុរីមនោរម្យ ចំនួនអ្នកធ្វើសំណាក ៤៧៣នាក់។
ក្នុងនោះដែរ ក្នុងចំណោមកម្មករកម្មការិនីចំនួន៤៧៣នាក់ ក្រុមគ្រូពេទ្យ បានពិនិត្យរកឃើញ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៥នាក់ ដែលនេះជាការឆ្លងមេរោគកូវីដ១៩ដោយមិនដឹងខ្លួន។
គួររំលឹកផងដែរ មកទល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ មិនទាន់ថមថយនៅឡើយ ទាំងនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានា នៃព្រះរាជាណាកម្ពុជា។ ដោយគិតត្រឹមថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ សរុប ២៧,៦៣៨នាក់ ដោយករណីឆ្លងថ្មីចំនួន ៦៤៩នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ២០,៣៩៨នាក់ និងអ្នកស្លាប់បាត់បង់ជីវិតចំនួន១៩៤នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]