ភ្នំពេញ៖ សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០។
ជាអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនបេក្ខនារីវគ្គផ្ដាច់ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធតែមានឱកាសក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូស្មាតជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគាត់ត្រូវបានជ្រើសតាំងដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាពការការពារបរិស្ថានដ៏លេចធ្លោរបស់គាត់។
លោក ចក់ វុទ្ធី បានថ្លែងថា៖
អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយឈ្មោះថា “ធុងបរិស្ថាន” នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង ១០នាក់ កែច្នៃសំបកកង់ចាស់ៗឱ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ។
អ្នកនាងបានថ្លែងថា ការយកសំបកកង់រថយន្តចាស់មកកែច្នៃបែបនេះជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារជូនដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង។
អ្នកនាងបានថ្លែងថា៖
កន្លងមកគាត់ក៏បានដឹកនាំយុវជនមួយក្រុមទៅប្រមូលសំរាមនៅសហគមន៍កំពង់ឃ្លាំងក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅដែលរស់នៅទីនោះឱ្យចេះស្រលាញ់បរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
ការងារការពារបរិស្ថានរបស់គាត់ពិតជាមានការទទួលស្គាល់ច្រើនរហូតដល់ក្រសួងបរិស្ថានបានផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថានប្រតិបត្តិករគំរូដល់គាត់នៅចុងឆ្នាំ២០២០។
ការផ្តល់ប័ណ្ណសរសើរនេះ គឺដោយសារការមើលឃើញរបស់ក្រសួងចំពោះការចូលរួមចំណែករបស់ធុងបរិស្ថានក្នុងសង្គមតាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាមសម្រាប់ប្រើប្រាស់តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្តដល់រូបគាត់ពីសំណាក់ក្រសួង។
ក្រៅពីនោះអ្នកនាង សុថារី ក៏ធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ ដូចជា រៃអង្គាសថវិកាដើម្បីជូនចាស់ជរាក្រីក្រជាង ២០នាក់ទៅដើរកម្សាន្តនៅខេត្តសៀមរាប ចែករំលែកបទពិសោធន៍ជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារៈសិក្សាដល់កុមារកំព្រាក្រីក្រជាដើម។
លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់បានទទួលអំណោយជាធុងសំរាមចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុងសាលាររបស់លោក ហើយតាំងពីបានធុងសំរាមទាំងនេះមកបរិស្ថានសាលាបានល្អប្រសើរជាងមុន។
លោកគ្រូថ្លែងថា៖
អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយបញ្ហាបំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូលនិងលើកកម្ពស់ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតចេញពីរុក្ខជាតិ។
ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែនដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរកសេចក្ដីស្ងប់សុខពិតសម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរពិភពលោកផងដែរ។
អ្នកនាងបន្ថែមថា៖
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូអំពីអ្នកនាង សឿង សុថារី សូមចុចខាងក្រោមនេះ៖
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]