ពិតណាស់ អុកស៊ីហ្សែនមានសារសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតរបស់យើងម្នាក់ៗ។ រីឯសារធាតុចិញ្ចឹមបានដើរតួនាទីស្នូលក្នុងការកំណត់អំពីសុខភាព រួមទាំងរក្សាកម្រិតអុកស៊ីហ្សែនក្នុងរាងកាយរបស់យើងឲ្យមានដំណើរការល្អផងដែរ។ ដូចនេះហើយ ដើម្បីរក្សាកម្រិតអុកស៊ីហ្សែន គ្នាយើងគប្បីបញ្ចូលអាហារទាំង៣ប្រភេទនេះទៅក្នុងរបបអាហារ។
១. អាហារដែលសំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងរាល់គ្នាបានដឹងហើយថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានសារសំខាន់ក្នុងការថែទាំសុខភាពរបស់យើង។ អាហារដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចការពារកោសិកាប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺបេះដូង និងជំងឺមហារីកជាក់លាក់មួយចំនួន។ ផ្លែប័រ ចេក ការ៉ុត ខ្ទឹមស និងផ្លែលម៉ើមានកម្រិតអុកស៊ីតកម្មខ្ពស់ ដែលមានគុណប្រយោជន៍ល្អៗដល់សុខភាព។
២. អាហារសំបូរជាតិសរសៃ
ជាមួយគ្នានេះដែរ ជាតិសរសៃមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ដូចជាធ្វើឲ្យសុខភាពពោះវៀនប្រសើរឡើង កាត់បន្ថយចំណង់អាហារ និងកម្រិតកូលេស្តេរ៉ូល។ ពពួកអាហារទាំងនេះ មានដូចជាផ្លែស្ត្រប៊ឺរី ប័រ ផ្លែប៉ោម ផ្កាខាត់ណាខៀវ ការ៉ុត សណ្ដែក និងគ្រាប់ធញ្ញជាតិ ដោយសារតែវាមានតម្លៃpH៨ ក៏ដូចជាងាយស្រួលក្នុងការរំលាយ។ បន្ថែមពីនេះ អាហារដែលមានជាតិសរសៃខ្ពស់ក៏មានអង់ស៊ីមជាច្រើន ដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនរបស់រាងកាយ ព្រមទាំងបង្កើនកម្រិតអុកស៊ីហ្សែនក្នុងឈាម។
ពិតណាស់ អុកស៊ីហ្សែនមានសារសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតរបស់យើងម្នាក់ៗ។ រីឯសារធាតុចិញ្ចឹមបានដើរតួនាទីស្នូលក្នុងការកំណត់អំពីសុខភាព រួមទាំងរក្សាកម្រិតអុកស៊ីហ្សែនក្នុងរាងកាយរបស់យើងឲ្យមានដំណើរការល្អផងដែរ។ ដូចនេះហើយ ដើម្បីរក្សាកម្រិតអុកស៊ីហ្សែន គ្នាយើងគប្បីបញ្ចូលអាហារទាំង៣ប្រភេទនេះទៅក្នុងរបបអាហារ។
៣. ផ្លែក្រូចឆ្មារ
បន្ថែមពីនេះ ក្រូចឆ្មារក៏ជាអាហារកំពូលដែលសំបូរទៅដោយអុកស៊ីហ្សែន។ វាមានជាតិអាស៊ីដ ប៉ុន្តែនឹងប្រែទៅជាសារធាតុAlkalin ក្រោយពេលដែលយើងញ៉ាំវា។ ជាក់ស្ដែង ក្រូចឆ្មារមានផ្ទុកសារធាតុអេឡិចត្រូលីត្រដែលជាអាហារអាល់កាឡាំង ដ៏ល្អ។ ទន្ទឹមនឹងនេះដែរ វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺក្អក ផ្ដាសាយ គ្រុនក្ដៅ ក្រហាយទ្រូង និងជំងឺផ្សេងៗទៀតជាច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]