នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ១៨ឃុំ ក្នុងខេត្តគោលដៅចំនួន៥ ដែលបាននាំយកឱកាសការងារសរុបចំនួន ៨ ៨៨២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥ ២៩៣នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ១ ០០៦នាក់។

ការផ្សព្វផ្សាយឱកាសការងារនេះ ធ្វើឡើងនៅក្នុងឃុំចំនួន១៨ នៃខេត្តគោលដៅចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តតាកែវ។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជូនដល់អ្នកចូលរួមផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]