រាជធានីភ្នំពេញ ៖ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ មិនត្រឹមតែ គ្រូពេទ្យ មន្ទីរជំនាញទេ សូម្បីតែ ស្វាមីភរិយាមួយគូនេះ ក៏មានភាពមមាញឹក មិនចាញ់មន្ត្រីជំនាញ ខណៈមានបុណ្យសក្តិខ្ពស់ ក៏ពិតមែន នោះគឺ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានមហាជន ទូទាំងប្រទេសសម្គាល់ឃើញថា លោកទាំងពីរ ពិតជាលះបង់ទំហំការខិតខំធំធេងខ្លាំងណាស់ មិនខ្វាយខ្វល់ពីឋានៈ យសសក្តិ នៅរួមសុខទុក្ខ ជាមួយនឹងអាជ្ញាធរ មន្ត្រីជំនាញជួរមុខ យ៉ាងសកម្ម ធ្វើឲ្យលោកទាំងពីរ ទទួលបានការគាំទ្រជាខ្លាំង។
គួរបញ្ជាក់ផងដែរថា ដោយសារតែរវល់ខ្លាំង នឹងការងារព្រមទាំង ដើម្បីការពារសុវត្ថិភាពកូនៗ លោកទាំងពីរបាន ត្រឹមមើលមុខកូនតាមប្រព័ន្ធអនឡាញ តែចៃដន្យអី កូនប្រុសពៅ បានពោលពាក្យទាំងនេះ ស្តាប់ហើយ ប៉ាម៉ាក់មានកម្លាំង សាកថ្មពេញៗតែម្តង ដោយបាននិយាយពាក្យថា " I Love you" មានន័យជាភាសាខ្មែរថា <ខ្ញុំស្រឡាញ់អ្នក>។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ សម្រាប់អ្នកជា ឪពុកម្តាយ ប្រាកដជាស្គាល់ទំហំពាក្យនេះខ្លាំងណាស់ ទោះហត់យ៉ាងណាក្តី ប្រសិនបើ កូនៗបាននិយាយឃ្លានេះ គឺរសាយអស់ហើយ ការនឿយណាយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://fb.watch/5L4-0Oo5IR/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]