នៅក្នុងពិភពលោកនៅពេលនេះចំនួនសត្វសរុបទាំងអស់មានប្រមាណជាជិត៩លានប្រភេទផ្សេងៗគ្នា ហើយសត្វទាំងអស់មានលក្ខណៈស្លូត និងកាចទៅប្រភេទ និងអត្តចរិករបស់ពួកវាផងដែរ ដែលនេះគឺជាធម្មជាតិរបស់ពួកគេមិនខុសពីមនុស្សប៉ុន្មានឡើយ។
យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតសូមលើកយកប្រភេទសត្វដែលមានអត្តចរិកស្លូត និងថែមគួរឲ្យស្រលាញ់ខ្លាំងបំផុត មិនចាញ់សត្វចិញ្ចឹមក្នុងស្រុកប៉ុន្មានឡើយ នៅក្នុងពិភពលោកទាំង១០ប្រភេទផ្សេងៗគ្នា យកមកជូនបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះចង់ដឹងថាសត្វណាដែលស្លូត និងគួរឲ្យស្រលាញ់បំផុតក្នុងពិភពលោកនោះ?
១. Pika
ថនិកសត្វដែលរស់នៅលើភ្នំមួយប្រភេទនេះ គឺត្រូវបានគេរកឃើញនូវអាមេរិកប៉ែកខាងជើង និងផ្នែកខ្លះនៃទ្វីបអាសុី។ សត្វប្រភេទនេះ មានរូបរាងមូល និងខ្លី ហើយវាចូលចិត្តការដើរដំណើររបៀបខ្លីៗ ជាជាងការដើរធម្មតា។
ជាពិសេសមុនពេលរដូវរងារចូលមក Pika គឺតែងតែពាំបាច់ផ្កាទុកសម្រាប់បរិភោគជានិច្ច ហើយអ្វីដែលរិតតែអស្ចារ្យទៀតនេះ សត្វមួយនេះតែបញ្ចេញសម្លេងគ្រលួចដូចជាការប្រកាសដំណឹង នៅពេលដែលពួកគេត្រឡប់មកផ្ទះវិញ។
២.Quoll
សត្វប្រភេទនេះ គឺដើមកំណើតមកពីប្រទេសអូស្ត្រាលី។ ដោយទម្លាប់របស់វា គឺមិនសូវបង្ហាញខ្លួនឲ្យមនុស្សបានឃើញទេ ដោយចូលចិត្តសំងំក្នុងរូងជានិច្ច។
ចំណុចសម្គាល់សត្វនេះ គឺវារោមពណ៍ត្នោត និងពណ៍សដុំៗ ដូចរូបខាងក្រោម។
៣.Quokka
មិនខុសពី Quoll ប៉ុន្មានទេ សត្វនេះដើមកំណើតមកពីប្រទេសអូស្ត្រាលីដូចគ្នា ប៉ុន្តែសត្វប្រភេទនេះត្រូវបានគេដាក់ឈ្មោះជាសត្វដែលសប្បាយរីករាយបំផុតលើលោក ដោយសារតែវាតែងតែបញ្ចេញស្នាមញញឹមជានិច្ច ប៉ុន្តែពេលខ្លះកុំយល់ច្រឡំថាពួកគេសើចដាក់អ្នក តាមពិតទៅវាសើចដោយតែសីតុណ្ហភាពក្នុងវាក្តៅប៉ុណ្ណោះ ដោយមិនពីសុនខប៉ុន្មានឡើយ។
ទោះបីជាយ៉ាងនេះក្តី មនុស្សជាច្រើនគឺបានធ្វើដំណើរកម្សាន្តទៅអូស្ត្រាលីគឺដើម្បីចង់ថតរូបជាមួយនឹងសត្វនេះប៉ុណ្ណោះ។
៤.សត្វក្តាន់ Klipspringer
អ្នកដែលធ្លាប់មើលឯកសារសត្វប្រាកដជាធ្លាប់ស្គាល់ និងឃើញអំពីសត្វមួយក្បាលនេះហើយ សត្វមួយនេះភាគច្រើនរស់នៅអាហ្វ្រិកខាងកើតនិងខាងត្បូង ដោយទម្លាប់វាតែងតែហក់លោតពីទីកន្លែងមួយទៅកន្លែងមួយទៀត ចំណែកអាហារដែលវាសុីគឺ ស្លឹក រុក្ខជាតិ និងផ្លែឈើផ្សេងៗ។
៥.កំប្រុក Weasel
សត្វនេះជាប្រភេទ Predator ដោយសារវាបរិភោគភាវៈដែលមានជីវិតផ្សេងទៀត ដូចជាសត្វល្អិតតូចៗ ដែលមានមាឌតូចជាងវា សត្វមួយក្បាលនេះគឺមានពណ៍ត្នោតនៅរដូវក្តៅ ហើយប្តូរទៅជាពណ៍សវិញនៅពេលរដូវរងារ ដោយដូចជាការប្តូរសម្លៀកបំពាក់តាមរដូវអញ្ចឹងដែរ ប៉ុន្តែមានពូជ៣ប្រភេទដែលអាចប្តូរពណ៍តាមរដូវបាន គឺ(Mustela nivalis) (M. frenata) និង(M. erminea)។
៦.កញ្ជោង Fennec
សត្វមួយក្បាលនេះវិញ មើលទៅដូចជាតុក្តតាអញ្ចឹង ដោយវាមានត្រចៀកវែង និងធំ ដែលអាចស្តាប់សម្លេងបានយ៉ាងច្បាស់ល្អ សូម្បីតែសត្វតូចៗវានៅលើដីក៏អាចស្តាប់លឺដែរ
៧. ឆ្មាព្រៃ Margay
សត្វមួយប្រភេទនេះរស់នៅ កណ្តាល និងភាគខាងត្បូង នៃប្រទេសអាហ្វ្រិក ដោយសត្វនេះចូលចិត្តចំណាយពេលប្រចាំថ្ងៃនៅលើដើមឈើ ច្រើនជាងចុះមកលើដី។ ចំណែករូបរាងវា មានលក្ខណៈស្រដៀងនឹងខ្លារខិន គ្រាន់តែទំហំខុសគ្នា ដោយវាមានទំហំធំជាងឆ្មាស្រុកបន្តិចប៉ុណ្ណោះ។
៨. ខ្មាឃ្មុំក្រហម Red Panda
ទោះបីជាសត្វប្រភេទនេះស្ថិតក្នុងគ្រួសារខ្លាឃ្មុំពិតមែន ប៉ុន្តែមនុស្សជាច្រើនបានគិតវាអាចស្ថិតក្នុងគ្រួសារ Raccoons ឬក៏ Weasel ច្រើនជាង ដោយផ្អែកតាមរូបរាង និងអត្តចរិកស្លូតបូតមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
៩.សត្វកករ Capybara
សត្វនេះថ្វីត្បិតតែមានទឹកមុខស្មើបន្តិចមែន ប៉ុន្តែពួកគេគឺរួសរាយចំពោះមនុស្សខ្លាំងណាស់ ក្រៅពីនេះទៀតវាក៏ជាសត្វដែលប្រាជ្ញាមិនចាញ់សុនខដែលឆ្លាតប៉ុន្មានឡើយ។
ចំណុចពិសេសរបស់សត្វនេះគឺរត់លឿនស្មើសេះតូចមួយក្បាល គឺ៣៥គីឡូម៉ែត្រក្នុង១ម៉ោង ក្រៅពីនេះទៀតវាក៏អាចដេកលក់ក្នុងទឹកបានទៀតផង។
១០. ស្វាព្រៃ Tarsier
សត្វប្រភេទគឺមានលក្ខណៈស្លូត ស្រលាញ់ភាពស្ងប់ស្ងាត់ និងខ្លាចមនុស្សខ្លាំង ហើយវាអាចនឹងសម្លាប់ខ្លួន ដោយសារតែអារម្មណ៍ស្ត្រេស សូម្បីតែពេលខ្លះមនុស្សប៉ះពាល់ខ្លួនពួកគេ គឺអាចធ្វើឲ្យវាឈប់ដកដង្ហើមរហូតដល់ស្លាប់តែម្តង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]