ខេត្តស្វាយរៀង ៖ កក្រើកពេញបណ្តាញសង្គម ក្រោយឃើញ វីដេអូមួយ ដែលកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុងបាន ធ្វើដំណើរចេញពីរោងចក្រយូលី១ ជាច្រើនកុះករ បន្តបន្ទាប់គ្នា ដែលធ្វើឲ្យ មហាជនដាក់ ការសង្ស័យថា ជាករណីរត់គេច ពីការធ្វើចត្តាឡីស័ក ផ្ទុយទៅវិញ ការសន្និដ្ឋានបែបនេះគឺខុសទាំងស្រុង។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាម ការប្រាប់ឲ្យដឹងពី រដ្ឋបាលខេត្តស្វាយរៀង បញ្ជាក់យ់ាងច្បាស់ថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមធ្វើការបញ្ចាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នេះគឺ ៖
- ទី១. ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។
- ទី២. ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។
- ទី៣. អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។
ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើរដល់បងប្អូនកម្មករកម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕
ប្រភព ៖ រដ្ឋបាលខេត្តស្វាយរៀង
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]