ភ្នំពេញ: ជារឿងដ៏សែនរន្ធត់ និងតក់ស្លុតមួយ ក្រោយពេលរូបភាពរបស់លោកតា លោកយាយពីរនាក់ប្តីប្រពន្ធបានចាប់ដៃគ្នាឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ១៩ ត្រូវបានចែកផ្សាយពាសពេញបណ្តាញសង្គមខណ:ដែលមានមហាជនជាច្រើនបានធ្វើការបួងសួងឲ្យលោកទាំងពីរ ឆាប់ជាសះស្បើយពីជំងឺនេះ និងមានឱកាសអាចត្រលប់មកផ្ទះវិញបាន។

លោកតា និងលោកយាយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប៉ុន្តែជាអកុសលក្រោយពីបានចូលទៅសម្រាកព្យាបាលមួយរយ:រួចមក ដោយសារតែសភាពអាការ:ជំងឺរបស់លោកយាយចេះតែធ្ងន់ធ្ងរឡើងៗ ដែលជាហេតុធ្វើឲ្យលោកយាយបានទទួលមរណភាពកាលពីថ្ងៃម្សិលមិញនេះ ស្របពេលដែលលោកតាបានជាសះស្បើយ និងមានឱកាសបានត្រលប់មកផ្ទះវិញ ដែលហេតុការណ៍នេះ បណ្តាលឲ្យអ្នកនិយមលេងបណ្តាញហ្វេសប៊ុកជាច្រើនមានការសោកស្តាយ និងអាណិតដល់លោកតាជាខ្លាំង។

សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ទៅ១៩៤ករណី ខណ:ដែលមានអ្នកឆ្លងសរុបចំនួន ២៧៦៩៨នាក់( ប្រភពគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)៕

ចង់ជ្រាបឲ្យបានកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោកតា​
ធាតុរបស់លោកយាយ
ក្រុមគ្រួសារលោកតា និងលោកយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]