កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីអចលនទ្រព្យ បានឲ្យដឹងថាតារាសម្តែងស្រីជួរមុខ Song Hye Kyo បានទិញ អាគារមួយកន្លែងនៅក្នុងសង្កាត់ Hannamdong តំបន់ Yongsangu ទីក្រុងសេអ៊ូលក្នុងតម្លៃ ១៩,៥ ពាន់លានវ៉ុន (ប្រហែលជាង ១៧ លានដុល្លារ) ។
តួយ៉ាងតារាសម្តែងរូបនេះ ត្រូវបានគេដឹងថា រូបនាងបានកាន់កាប់ទ្រព្យសម្បត្តិអចលនៈទ្រព្យជាច្រើន បើប្រៀបធៀបទៅនឹងតារាល្បី ៗ ដទៃទៀត ថែមទាំងមានសេចក្តីរាយការណ៍ថានាងសម្រេចចិត្តទិញទ្រព្យសម្បត្តិមានតម្លៃនេះ ដើម្បីត្រៀមចូលនិវត្តន៍ជាមួយម្តាយរបស់នាង។ លើសពីនេះមុនពេលទិញអគារកម្ពស់ ៥ ជាន់មួយនេះ នាងធ្លាប់មានផ្ទះវីឡា ២ ជាន់តម្លៃ ៧,៦ លានដុល្លារ ព្រមទាំងផ្ទះនៅអាមេរិកតម្លៃ ២,៨ លានដុល្លារ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ មេម៉ាយរូបនេះ នឹងធ្វើការត្រឡប់មកសម្តែងខ្សែភាពយន្តខ្នាតតូចរបស់នាងនៅក្នុងប៉ុស្តិ៍ទូរទស្សនិ៍ SBS ដែលមានចំណងជើងថា «Now, We Are Breaking Up» ដែលត្រៀមនឹងចាក់បញ្ចាំងនៅពាក់កណ្តាលនៃឆ្នាំ ២០២១ នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]