ខេត្តកណ្តាល ៖ ក្រោយពី វីដេអូរស់នៅពិតៗរបស់ ក្មេងស្រីអាយុ២ខួបម្នាក់ ដែលឃើញហើយ សែនវេទនាភ្នែកជំនួយ រស់ដោយភាពពឺតផ្សា ជាពិសេស ពេលត្រូវដោះបង់រុំរបួសចេញ រាល់ពេលងូតទឹកម្តង ក្មេងស្រីរូបនេះ ញ័រដៃញ័រជើង ស្រែកយំ ទ្រាំស្ទើរលែងបាន សូម្បីតែម្តាយក៏សម្រក់ទឹកភ្នែក ចង់ឈឺជំនួសកូនខ្លាំងណាស់ ។

ពិតណាស់ ក្មេងស្រីរូបនេះ ត្រូវបានធ្លាក់ចូលខ្ទះខ្លាញ់កំពុងពុះ របស់ម្តាយ ដែលប្រកបរបររកស៊ីលក់នំ ខណៈរត់លេងជាមួយក្មេងៗដទៃ ធ្វើឲ្យស្បែករលាកយ៉ាងធ្ងន់ធ្ងរ តែដោយសារ អស់លទ្ធភាពព្យាបាល ទើបសម្រេចយកកូនស្រីមកផ្ទះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ គ្រាន់តែឃើញវីដេអូបែបនោះភ្លាម បុរសម្នាក់ មានឈ្មោះ Khov Chhay ត្រូវបានគេសម្គាល់ ឃើញមានវត្តមានជាញឹកញាប់ ក្នុងការងារសប្បុរសធម៌ជាច្រើនកន្លងមក បានចេញមុខប្រកាស នឹងជួយក្មេងស្រីនោះ ក្នុងការព្យាបាលស្បែកដែល រលាកនោះទាល់តែសះស្បើយ។

គួរបញ្ជាក់ថា បុរសខាងលើនេះ បានប្រាប់ឲ្យដឹងថា ៖

Khov Chhay

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក កូវ ឆាយ
  លោក កូវ ឆាយ
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://fb.watch/5M3giEXhbR/ (ប្រភព ៖ Thoeun Page)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]