ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៥ នាក់បន្ថែម ដែលនេះសុទ្ធសឹងតែករណីឆ្លងនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ។

ដោយឡែក នៅក្នុងចំណោមអ្នកជំងឺទាំង២៥ នាក់នោះ​ មានលោកយាយម្នាក់អាយុ ៨៨ឆ្នាំ ដែលពុំអាចដើររួច ត្រូវបានគ្រូពេទ្យបីឡាន ដើម្បីនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកយាយមានឈ្មោះថា ហេង គន់ រស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ លោកយាយបានឆ្លងវីរុសកូវីដ១៩ ដោយសារតែបានប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ណាល់ រ៉ៃ។ លោកយាយ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយធ្វើតេស្តរហ័ស ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្ត​ព្រៃវែង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី ដូចជា ឡើងក​ម្តៅ​លើសពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង តាមរយ​:​លេខ​ទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១៕​ 

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តព្រៃវែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]