ភ្នំពេញ៖  ថ្មីៗនេះស្រីស្អាត Ka Bella បានបង្ហោះវីដេអូថ្មី ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងស្រៀវសាច់មែនទែន នៅពេលដែលឃើញនាងហ៊ានញ៉ាំមុខហូបដ៏ពិសេស ដែលស្ទើរតែមិនជឿថាស្រីស្អាតម្នាក់នេះ ហ៊ានញ៉ាំនោះទេ។

 Ka Bella
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះវីដេអូដែរ កញ្ញា Ka Bella ត្រូវបានក្រុមការងារដាក់ឲ្យញ៉ាំសត្វដង្កូវដួងឆៅ សម្រាប់ធ្វើជាវីដេអូ Mukbang ដែលធ្វើឲ្យនាងនឹកស្មានមិនដល់នោះទេ ព្រោះដំបូងឡើងនាងគិតថា ក្រុមការងារនឹងដាក់ម្ហូបឆ្ងាញ់ៗសម្រាប់នាងមិនខាននោះទេ។

Ka Bella

តែយ៉ាងណាក្តី ក្រោយពីឃើញមុខម្ហូបដង្កូវដួងឆៅនេះ Ka Bella ហាក់ស្ទាក់ស្ទើរមិនចង់ញ៉ាំនោះទេ ក៏ប៉ុន្តែដោយភាពក្លាហានរបស់នាង Ka Bella ហ៊ានញ៉ាំដង្កូវដួងអស់ជាច្រើនក្បាល ហើយថែមទាំងលាន់មាត់ថាដង្កូវដួងនេះមានរសជាតិឆ្ងាញ់ថែមទៀតផង។

Ka Bella
ដង្កូវដួង

ទោះជាយ៉ាងណា ក្រោយពីឃើញបែបនេះ អ្នកគាំទ្របានលាន់មាត់សរសើររូបនាងគ្រប់គ្នា ព្រោះមិននឹកស្មានថាស្រីស្អាតរូបនេះ ហ៊ានញ៉ាំសត្វដង្កូវ ដែលភាគច្រើនស្រីៗដែលឃើញហើយ ស្ទើរតែរត់មិនហ៊ាននៅក្បែរនោះទេ៕

ចង់ដឹងថាវីដេអូ Mukbang របស់ Ka Bella ញ៉ាំដង្កូវដួងបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]