កូរ៉េខាងជើង៖ យោងទៅតាម ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍មកថា មេដឹកនាំផ្តាច់ការប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើសេចក្តីថ្លែងការណ៍ ចេញផ្សាយទូទាំងប្រទេស បានហាមប្រាមឲ្យមានការស្លៀកខោកាប៊យរឹបជើងដាច់ខាត​ ក្នុងប្រទេសកាន់របបកុម្មុនីសមួយនេះ ពេលនេះតទៅ ជាផ្លូវការ។

យ៉ាងណាមិញ តាមប្រភពដដែល បានបន្តទៀតថា មិនត្រឹមតែម៉ូដខោខូប៊យប្រភេទមួយនេះនោះទេដែលត្រូវហាមប្រាម ត្រូវបានគេរាយការណ៍មកថា សូម្បីម៉ូដអាវណា ដែលមានលេងស្ទីលរហែកចោះធ្លុះ ស្ទីលម៉ូដសក់ដែលទុកវែង ក៏បានដាក់បម្រាម គួបផ្សំទៅនឹង ការលាបសក់ពណ៌ខុស ពីពណ៌ខ្មៅរលោងក៏ត្រូវហាមជាដាច់ខាតដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ https://hypebeast.com/

សូមទស្សនារូបភាពខាងក្រោម៖

គីម ជុងអ៉ុន
ខោខូប៊យជើងកប៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]