ភ្នំពេញ​៖ ធ្មេចបើកធ្មេចបើកពាក់កណ្តាលឆ្នាំ2021 បាត់ទៅហើយ! ពេលវេលារំកិលទៅមុខយ៉ាងលឿន ប្រៀបដូចជាល្បឿននៃរលកវិស័យទិចណូឡូជី ដែលកំពុងមានការរីកសុះសាយខ្លាំងនៅលើពិភពលោក។ បើទោះបីជាបច្ចុប្បន្នកំពុងតែមានវិបត្ថិនៃជម្ងឺដ៏កាចសាហាវនៅជុំវិញពិភពលោកយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើការរាំងស្ទះនូវវិស័យមួយនេះឡើយ។

យ៉ាងណាមិញយើងទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតផលចល័តស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានបញ្ចេញនូវរបាយការថ្មី ជាមួយនឹងការត្រៀមបង្ហាញចេញនូវវត្ថមានស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល vivo V Series ដើម្បីធ្វើការប្រកួតប្រជែងលើទីផ្សារនា ខែមិថុនា ឆ្នាំ2021 នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មា​ត​ហ្វូ​ន​ vivo V Series បើតាមការបញ្ជាក់មក គឺក្រុមហ៊ុនបាន​ធ្វើ​ការកំណែទម្រង់​ដោយ​ផ្តោត​សំខាន់​ទៅ​លើរចនាបទផ្នែករូបរាងកាន់តែស្តើង ប្រពន្ធ័​កាមេរ៉ាសែលហ្វីបង្កប់នូវ ​Flash ជំនួយពីរគ្រាប់ នៅក្នុងការថតរូបនាពេលរាត្រីឲ្យកាន់តែមានភាពល្អប្រសើរ​ ហើយនឹងធ្វើ​យ៉ាងណា​ឲ្យ​កាមេរ៉ា​ថតរូប​ ក៏ដូចជា​វី​ដេ​អូ​នៅ​លើ​ម៉ូ​ឌែល​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ច្បាស់​ដូច​ធម្មជាតិ​ ជាមួយនឹងស្ថេរភាពនៅក្នុងការថតឲ្យកាន់តែមានលំនឹងប្រសើរជាងមុនដោយប្រើនូវបច្ចេកវិទ្យា OIS ហើយនឹងមានមុខងារ ​លក្ខ​ណៈពិសេសៗ​ដ៏ទំនើបជាច្រើនទៀត​។

ចំពោះ​លក្ខ​ណៈ​សម្បត្តិ​របស់​វា​យ៉ាងណា ​យើង​នឹង​បានដឹង​កាន់​ច្បាស់​នូវ​ពេល​វា​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការណ៍​។​
ហើយ​ប្រសិនជាបងប្អូនចង់ដឹងអំពី​ព័ត៌មានលំអិតបន្ថែម​ថ្មីៗ​ទាក់ទង​នឹង ​ vivo V Series បងប្អូនអាចធ្វើការតាមដាននៅលើគេហទំព័ររបស់ផេកផ្លូវការ vivo

  ស្មា​ត​ហ្វូ​ន​ vivo V Series នឹងមកដល់ឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]