ខេត្តស្វាយរៀង៖ យោងតាមបញ្ជាក់របស់ អភិបាលរងស្រុកស្វាយជ្រំនៅលើគណនីហ្វេសប៊ុក លោកស្រី ហួត ចាន់បូរ៉ា បានឱ្យបញ្ជាក់ឱ្យដឹងថា មានជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ បានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ដើម្បីត្រឡប់ទៅផ្ទះ នៅស្រុកស្វាយជ្រំ តែជាសំណាងល្អ ត្រូវបានសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនទាន់ពេល។ ដោយជនដែលវិជ្ជមានកូវីដ១៩ ដែលប៉ុនប៉ងព្យាយាមរត់គេច ត្រូវបានឃាត់ខ្លួន នៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាសរៀង នៅម៉ោង៤ ៖ ០៩នាទីរសៀល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានោះដែរ លោកស្រី ហួត ចាន់បូរ៉ា ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]