បរទេស៖ បន្ទាប់ពីតស៊ូក្តីអស់រយៈពេល ៥ឆ្នាំមកនេះ តារាសម្តែង Brad Pitt ត្រូវបានគេរាយការណ៍មកថា រូបលោក ទទួលបានជោគជ័យក្នុងការចែករំលែក មានសិទ្ធចិញ្ចឹមកូន ជាមួយអតីតភរិយាអ្នកស្រី Angelina ក្រោយពីពួកគេ​បានលែងលះគ្នានៅខែកញ្ញាឆ្នាំ ២០១៦ ។

តួយ៉ាង សេចក្តីសម្រេចនេះបានកើតឡើងជាច្រើនខែបន្ទាប់ពីចៅក្រម John Ouderkirk បានពិគ្រោះយោបល់ជាមួយសាក្សីរួមទាំងអ្នកជំនាញផ្នែកសេវាកម្មកុមារ ក៏ដូចជាអ្នកដទៃទៀតដែលជិតស្និទ្ធនឹងគ្រួសាររបស់ពួកគេ ថាតារាសម្តែងវ័យ ៥៧ឆ្នាំរូបនេះ​មានសិទ្ធគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើតាមប្រភពដដែល បានបន្តទៀតថា សក្ខីកម្មរបស់តារាសម្តែងស្រី Angelina នៅខ្វះភាពជឿជាក់លើបញ្ហាសំខាន់ៗ ក៏ដូចជាសល់ចន្លោះប្រហោង ហើយកិច្ចព្រមព្រៀងស្តីពីការថែរក្សាកុមារនាពេលបច្ចុប្បន្នរវាងទ្វេភាគី ត្រូវបានសម្រេច ធ្វើវិសោធនកម្មតាមសំណើរបស់លោក Brad Pitt ដើម្បីជាប្រយោជន៍ដល់កូនរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយអ្នកស្រី Angelina ក៏បានដាក់ពាក្យបណ្តឹងសារជាថ្មីម្តងទៀត ដោយសារតែចៅក្រមបដិសេធមិនឱ្យកូនៗ របស់អ្នកស្រី ធ្វើជាសក្ខីកម្មនៅតុលាការ។ លើសពីនេះមេធាវីរបស់តារាស្រីរូបនេះ បានអះអាងថាច្បាប់រដ្ឋកាលីហ្វ័រញ៉ាផ្តល់សិទ្ធិឱ្យកុមារមានអាយុលើសពី ១៤ ឆ្នាំ ក្នុងការផ្តល់សក្ខីកម្មនៅក្នុងតុលាការប្រសិនបើពួកគេចង់បាន ប៉ុន្តែចៅក្រមច្រានចោលសំណើរនេះទៅវិញ។ 

គួររំលឹកផងដែរថា Angelina Jolie និង Brad Pitt បានលែងលះគ្នានៅខែកញ្ញាឆ្នាំ ២០១៦ បន្ទាប់ពីរៀបការបាន ២ ឆ្នាំនិងរៀបការបាន ១០ ឆ្នាំ។ អតីតស្វាមីភរិយាហូលីវូដមួយគូនេះ មានការតានតឹងយ៉ាងខ្លាំង បន្ទាប់ពីការបែកបាក់គ្នានៅពេលដែល លោក​ Brad Pitt  ត្រូវបានគេចោទប្រកាន់ថាស្រវឹងស្រា វាយធ្វើបាបកូនប្រុសច្បង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Brad Pitt និង​ Angelina
Angelina និង កូនប្រុសច្បង និង Brad Pitt
Angelina និងកូនទាំង ៦ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]