ចិន៖ ទំនាក់ទំនងរបស់ Fang Shaofeng និង Zhao Liying នៅតែមានរឿងអាស្រូវស្មុគស្មាញ ដោយទំព័រ BJH បានរាយការណ៍ថាបន្ទាប់ពីលែងលះបានតែមួយខែពេលនេះ Fang Shaofeng មានការសោកស្តាយ ដោយព្យាយាមរកអតីតប្រពន្ធដើម្បីអង្វរនាងអោយជួបជុំគ្នាវិញ។ អត្ថបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតព្រោះនៅតែមានប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំអតីតគូភរិយាមួយគូនេះ អាចត្រឡប់មកជាមួយគ្នាវិញ។
អ្វីដែលគួរអោយកត់សំគាល់ នោះគឺមូលហេតុដែលតារាសម្តែង ដែលមាននាមត្រកូល Fang ព្យាយាមផ្សះផ្សាទំនាក់ទំនងចាស់របស់លោក ជាមួយ ZhaoLiying ដោយសារតែលោក ខកខានមិនបានទទួលមនុស្សស្រីថ្មីនោះទេ ។ យោងតាមពាក្យចចាមអារ៉ាមថាបន្ទាប់ពីប្រកាសលែងលះ ម្តាយរបស់ Fang Shaofeng បានរៀបចំកាលបរិច្ឆេទការណាត់ជួបសម្រាប់កូនប្រុសរបស់គាត់ ទោះបីជាយ៉ាងណាក្ដីដោយសារតែសម្រស់របស់ក្មេងស្រីម្នាក់ទៀត មិនសមនឹងភ្នែក Fang Shaofeng លោកបដិសេធក្មេងស្រីនោះ។
ទំព័រ BJH បាននិយាយថាពេលនេះ Fang Shaofeng មានការសោកស្តាយយ៉ាងខ្លាំងចំពោះការលែងលះរបស់លោក។ លោកកំពុងព្យាយាមរកវិធីកែទំនាក់ទំនងរបស់លោក ជាមួយអតីតភរិយារបស់លោក ថែមទាំងបដិសេធមិនលុបចោលនូវការផ្សាយដែលទាក់ទងនឹងលោក Zhao Liying នៅលើ Weibo ផងដែរ។
ទោះយ៉ាងណាផ្ទុយពីការរំពឹងទុករបស់អតីតស្វាមីនាង Zhao Liying បានបង្ហាញអាកប្បកិរិយាយ៉ាងត្រជាក់និងច្បាស់ៗ ពេលលែងលះគ្នានឹងមិនមានការជួបជុំគ្នាទៀតទេសម្រាប់តារាសម្តែងពេលនេះ Fang Shaofeng ដោយនាងគ្រាន់តែជាឪពុកបង្កើតរបស់កូនប្រុសប៉ុណ្ណោះ៕
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]