ចិន៖ យោងតាម ទំព័រ Sohu កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ ស្រាប់តែមានអត្ថបទក្តៅមួយ នៅលើគេហទំព័រ ដែលធ្វើឲ្យមនុស្សជាច្រើន ផ្ទុះការសង្ស័យ ទៅលើ តារាស្រី Zhao Wei និងស្វាមី របស់នាង ថាត្រូវបានលែងលះគ្នាជាផ្លូវការ។
ក្នុងនោះដែរ បានឲ្យដឹងថា ស្វាមីរបស់តារាស្រី Zhao Wei បានលុបរូបថតដែលទាក់ទងនឹងនាង កាលពី ៣ ឆ្នាំមុន ដែលសកម្មភាពមួយនេះ គឺហាក់ដូចជាបង្ហាញថា Zhao Wei លែងមានទំនាក់ទំនងគ្រួសារនឹងគ្នាហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ យ៉ាងណាមិញ យោងតាមព័ត៌មានដែលបានចែករំលែកបឲបន្តទៀត ក៏បានបង្ហាញថា ស្វាមីរបស់នាងពិតជាកម្រនឹងបង្ហោះរូបភាពនៅលើគណនី Weibo ផ្ទាល់ខ្លួនណាស់។ ហើយក្នុងនោះដែរ កាលពីឆ្នាំ ២០១៨ ក្នុងថ្ងៃខួបកំណើតភរិយា លោកក៏បានបង្ហោះរូបផ្កាមួយបាច់ជាមួយនឹងសារ រីករាយថ្ងៃកំណើតជូនដល់ភរិយា ហើយខណៈពេលនោះ Zhao Wei ថែមទាំងបានខមមិន និងស៊ែររូបថតSelfie ជាការថ្លែងអំណរគុណទៀតផង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេ ដែលមានពាក្យចចាមអារាមផ្ទុះការសង្ស័យពីការលែងលះរបស់នាង ដូច្នេះបើចង់ជ្រាបច្បាស់ថារឿងពិតប្រាកដបែបណានោះ មានតែរង់ចាំឲ្យសាមីខ្លួនចេញមកបកស្រាយហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]