ភ្នំពេញ៖ នៅមុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា បុគ្គលិកដទៃដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន និងត្រូវបានធ្វើចត្តាឡីស័ក ហើយការិយាល័យក្រុមហ៊ុន ម៉ែនញ៉ូឡាយ ក៏បានបាញ់សម្លាប់មេរោគរួចហើយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែដើម្បីសុវត្ថិភាព សូមប្រជាពលដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]