ភ្នំពេញ: មហាជន និងមិត្តរួមសិល្ប:ជាច្រើន ពិតជាមានសេចក្តីរន្ធត់ចិត្ត និងចូលរួមសោកស្តាយជាខ្លាំង ក្រោយទទួលបានដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ បន្ទាប់ពីតារាសម្តែងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ។

  អ្នកនាង ស៊ិន ឧត្តមផល្លា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ទៅលើជីវិតឯកជន និងប្រវត្តិសិល្ប: ក៏ដូចជាមូលហេតុនៅពីក្រោយការដែលមហាជនជាច្រើននាំគ្នាស្លុតចិត្ត និងនាំគ្នាផ្ញើសារស្តាយស្រឡោះ អាឡោះអាល័យ ចំពោះការបាត់បង់សិល្បការនីដ៏ឆ្នើមរូបនេះ គឺដោយសារតែមូលហេតុសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖

១/. កាលពីនៅមានជីវិត អ្នកនាង ស៊ិន ឧត្តមផល្លា ជាសិល្បការិនីមួយរូបដែលតែងតែធ្វើអំពើសប្បុរធម៌ និងជួយអ្នកដទៃអស់ពីពោះពីពង់

  អ្នកនាង ស៊ិន ឧត្តមផល្លា 

២/.ជាសិល្បការិនីស្រីម្នាក់ ដែលមិនសូវមានរឿងអាស្រូវត្រីកោណ ឬបង្កជម្លោះជាមួយតារាសិល្បៈផ្សេងទៀត

  អ្នកនាង ស៊ិន ឧត្តមផល្លា 

៣/. ជាមនុស្សស្រីដ៏រឹងមាំ ដោយក្នុងនាមជាស្រ្តីមេម៉ាយ អ្នកនាងស៊ិន ឧត្តមផល្លា ស្វះស្វែងចិញ្ចឹមកូនតែឯងរហូតមក

  អ្នកនាង ស៊ិន ឧត្តមផល្លា និងកូនស្រី

សូមរំលឹកផងដែលថា អ្នកនាង ស៊ិន ឧត្តមផល្លា បានចាប់ផ្តើមអាជីពជាតារាសម្តែង និងប្រឡូកចូលនៅក្នុងវិស័យសិល្ប:ចាប់តាំងតែពីឆ្នាំ១៩៩៦  ដោយអ្នកនាង ស៊ិន ឧត្តមផល្លា តែងតែបានបង្ហាញពីគំរូដ៏ល្អដល់ប្រិយមិត្ត និងអ្នកសិល្ប:ជំនាន់ក្រោយដរាបទាល់តែសង្ខារចុងក្រោយរបស់តារាស្រីរូបនេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា