ស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥០នាក់ បន្ថែម ដោយ អាជ្ញាធរខេត្តស្វាយរៀង បានធ្វើការបង្ហាញអត្តសញ្ញាណជាសាធារណៈ ក្នុងគោលបំំណងដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៧០៧នាក់ និង មានអ្នកជាសះស្បើយចំនួន ៣៧៧នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣២៤នាក់ ក្នុងនោះ មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ០៥នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន អោយបានតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវសម្រាក់នៅផ្ទះបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពអោយបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅលើសពី៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម ត្រូវទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាមក្រុង-ស្រុក ឬប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តាមរយ:លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ និង ០៤៤ ៧១២ ៥២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]