រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះ កេរ្ត៍ឈ្មោះល្បីល្បាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្បីស្ទើរគ្រប់ទីកន្លែងហើយ ក្នុងប្រទេសកម្ពុជា ដោយសារតែ ឥទ្ធិពលទឹកប្រាក់ដែលលោក បានចូលរួមក្នុងសង្គម តាមរយៈ ការឧបត្ថម្ភជាមួយទឹកប្រាក់ ខ្ទង់លានដុល្លារ ទៅកាន់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺកូវីដ និងសប្បុរសធម៌នានាផ្សេងៗជាច្រើនទៀត។

ប្រសិនបើក្រឡេកទៅមើល ជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីសែនល្អ យល់ចិត្តភរិយាខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ថ្មីៗនេះ គ្រាន់តែឮភរិយា ពិបាកជិះឡានចាស់ពេក អ្នកឧកញ៉ា កាដូឡានថ្មី Lx570 Kuro ២គ្រឿង ថ្មីស្រឡាង មកជាមួយបូក្រហមថែមទៀត គ្រាន់តែមើល ក៏រំភើបជំនួសភរិយា អ្នកឧកញ៉ាខ្លាំងដែរ ពេលខ្លះលុយមិនអាចទិញក្តីសុខបាន តែគ្រួសារគម្រូមួយនេះ មានទាំងទ្រព្យសម្បត្តិ និងសុភមង្គល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
គ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
គ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]