ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ United Nation in Cambodia បានធ្វើការបញ្ជាក់ថា មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយក។
សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំមុន ក្នុងពេលបំពេញបេសកកម្មនៅប្រទេសម៉ាលី (MINUSMA) នៅក្នុងទ្វីបអាហ្រ្វិក ដែលការទទួលមរណភាពនេះ បន្សល់ទុកនៅការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមគ្រួសារ និងស្ថាប័នការងារ ក្នុងបុព្វហេតុនៃការបំពេញសកម្មភាពមនុស្សធម៌ជាសកល៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]