កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តអ្នកអាន ពិតជាជ្រាបច្បាស់ ឥទ្ធិពលរបស់តារាសម្តែងស្រី Song Hye Kyo ថាគឺជាសិល្បករកូរ៉េដ៏ល្បីល្បាញបំផុតនៅប្រចាំអាស៊ី ព្រោះជានិច្ចកាល រូបនាងត្រូវបានបង្ហាញមុខ លើទស្សនាវដ្តីម៉ូដសំលៀកបំពាក់ ក៏ដូចជាផ្សព្វផ្សាយប៊្រេនធំៗមួយចំនួន។
ដោយឡែក កាលពីនៅថ្ងៃទី ២៨ ខែឧសភានេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានបង្ហាញពីចំនួនតួលេខនៃទឹកប្រាក់ដែលតារាស្រីរូបនេះទទួលបានដើម្បីបង្ហោះរូប ជាមួយយីហោប្រណីតអ៊ីតាលីមាក់ «Fendi» នៅលើបណ្តាញសង្គមផ្ទាល់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នេះបើទៅយោងតាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា យីហោមាក់ «Fendi» បានបង់លុយឲ្យ មេម៉ាយរូបនេះ រហូតទៅដល់ជាង ៤៥០,០០០ ដុល្លារសម្រាប់ការបង្ហោះ ក៏ដូចជាផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដោយបច្ចុប្បន្ននេះតួអង្គឈ្មោះ ហ៊ាន់ ជីអ៊ុន មានអ្នកគាំទ្រជាង ១១,៤ លាននាក់នៅលើ Instagram៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]