សហរដ្ឋអាមេរិក៖ មហាជនមួយចំនួនប្រាកដជាបានស្គាល់ Kim Kardashian ដែលនាងជាតារាសម្ដែងដ៏ល្បី និងមានប្រជាប្រិយម្នាក់ ព្រមទាំងជាមហាសេដ្ឋីមានទ្រព្យស្ដុកស្ដម្ភដោយសារតែការធ្វើជំនួញរបស់នាង ក្នុងនោះនាងក៏មានកូនរហូតទៅដល់បួននាក់ដែលគួរឱ្យស្រឡាញ់ថែមទៀតផង ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ Kim Kardashian ដែលជាតារាសម្ដែងវ័យ៤០ឆ្នាំរូបនេះបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ ជាមួយនឹងការផុសរូបគំនូរយ៉ាងស្រស់ស្អាត ចូលទៅក្នុងបណ្ដាញសង្គម តែអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការហួសចិត្ត កើតមន្ទិលសង្ស័យនោះគឺនាងបានសរសេរ Caption ថាៈ
ក្នុងនោះក៏មានមហាជនជាច្រើនបានចូលទៅខមមិន ដោយការមិនជឿនិងសង្ស័យជាមួយនឹងរូបគំនូរនេះថាកូនអាយុត្រឹម៧ឆ្នាំមិនអាចគូរគំនូរយ៉ាងស្អាតបែបនេះចេញមកបាននោះទេ ។ក្នុងនោះក៏មានមតិមួយចំនួនដែលជាអ្នកជំនាញខាងគូររូបបានចេញមកបញ្ជាក់ថារូបគំនូរនេះខុសប្រក្រតី វាហាក់បីដូចជារូបភាពកាត់ត ដោយគេបានសង្កេតឃើញថាដូចជាមានស្នាមឆ្នូតម្យ៉ាងនៅលើរូបគំនូរដ៏ស្រស់ស្អាតមួយនេះ។
សម្រាប់ Kim Kardashian ផ្ទាល់នាងក៏មិនទាន់បានមកបកស្រាយបញ្ជាក់ពីរឿងរ៉ាវនេះនោះទេ ៕
ប្រភព៖ Thaiza
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]