អង់គ្លេស៖ អាជ្ញាធរអង់គ្លេស បានរាយការណ៍អំពីករណីវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នៅក្នុងចំណមនុស្សជាច្រើនដែលបានមកធ្វើដំណើរពីប្រទេសអេស៊ីប។

ក្រសួងសុខាភិបាលសាធារណៈអង់គ្លេស បានរាយការណ៍អំពីករណីចំនួន១០៩ ករណី ដែលជាវីរុសបំប្លែងថ្មីប្រភេទ C.36.3 ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលអង់គ្លេស នៅមិនទាន់ឈ្មោះវីរុសប្រភេទថ្មីនេះជាផ្លូវការ នៅឡើយទេ គ្រាន់តែហៅថា វីរុសបំប្លែងថ្មីមកពីប្រទេសថៃ ដោយត្រូវបានហៅដោយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស តែយ៉ាងណា អាជ្ញាធរថៃ បានបដិសេធចំពោះការហៅបែបនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសាធារណៈរបស់អង់គ្លេស បានឱ្យដឹងថា វីរុសបំប្លែងថ្មីនេះ ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃ និងទៅលើអ្នកដែលបានធ្វើដំណើរមកពីប្រទេសអេស៊ីប។ មកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយថាតើ វីរុសនេះ បង្កភាពធ្ងន់ធ្ថរ ឬ មានឥទ្ធិពលបែបជាមួយវ៉ាក់សាំងបច្ចុប្បន្ននោះទេ។ព័ត៌មានលម្អិតនៅតែមិនច្បាស់ ខណៈដែលក្រសួងសុខាភិបាលអង់គ្លេស កំពុងស៊ើបអង្កេតនិងធ្វើតេស្តិ៍មន្ទីរពិសោធន៍លើវីរុសបំប្លែងថ្មីនេះ។លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថាទីភ្នាក់ងារនេះកំពុងពិនិត្យមើលរបាយការណ៍របស់អង់គ្លេស ហើយបដិសេធចំពោះការប្រើប្រាស់ វីរុសបំប្លែងថ្មីថៃ។ការរកឃើញជាបឋម បានរកឃើញថាវីរុសប្រភេទថ្មីនេះ ត្រូវបាននាំចូលក្នុងប្រទេសថៃ ដោយអ្នកដំណើរមកពីប្រទេសអេ ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីបានមកដល់។ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Supakit បាននិយាយថា៖ ជាគោលការណ៍ ប្រភពដើមគឺនៅក្នុងប្រទេសអេហ្ស៊ីប។ ដូច្នេះវាមិនអាចត្រូវបានគេហៅថា វីរុសបំប្លែងថ្មីថៃនោះទេ៕

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson
ប្រទេសអង់គ្លេស
ប្រទេសអង់គ្លេស
ក្រុមគ្រូពេទ្យ នៅប្រទេសអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]