កណ្តាល: កាលពីពេលថ្មីៗនេះ ដោយផ្អែកតាមកិច្ចសហការដ៏ល្អ សមត្ថកិច្ចខេត្តកណ្តាល រួមជាមួយនឹងនាយកដ្ឋានព្រហ្មទណ្ឌ និងសមត្ថកិច្ចខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់និងវាយយុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស ដោយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុទ្ធី នាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាកម្មករ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សកម្មភាពឃាត់ខ្លួន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង តាមបទបញ្ជាភ្លាមៗរបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ គួររំលឹកបញ្ជាក់ឡើងវិញថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមជាច្រើនបានផ្សព្វផ្សាយពីវីដេអូ ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយកន្លែង ដែលបានបង្ហាញពីសកម្មភាពកាប់និងវាយទៅលើយុវជនម្នាក់យ៉ាងសាហាវ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕

ជនបង្ក

ប្រភព: ស្នងការដ្ឋាននគរបាលខេត្តកណ្តាល - Police Commissariat Of Kandal Province

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]