បរទេស៖ មិនត្រឹមតែគ្រួសារដ៏មានឥទ្ធិពលបំផុតគ្រប់ពេល ក៏ប៉ុន្តែ David Beckham និង Victoria Beckham ត្រូវបានគេកោតសរសើរថាសហគ្រិនដ៏ជោគជ័យ ក៏ដូចជាគ្រួសារដ៏មានទ្រព្យសម្បត្តិមហាសាល និងទាន់សម័យបំផុតក្នុងគ្រួសារបុគ្គលល្បី​ៗ នៅលើពិភពលោកផងដែរ។

លើសពីនេះទៅទៀត គូស្វាមីភរិយាមួយនេះ ប្រមូលបានក្រសែភ្នែក ពីមហាជនទាំងពួង ពីសំណាក់មហាជន គ្រប់ពេលតែម្តង ដែលអ្នកទាំងពីរ បានបង្ហាញខ្លួនជាសារធារណៈ ជាមួយរូបភាពផ្អែមល្អែមរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ រូបភាព ជាច្រើនសន្លឹក នៃប៉ាម៉ាក់ កូន៤រូបនេះ ត្រូវបានចែកចាយនៅលើគេហទំព័រ ក្នុងស្រុក ក៏ដូចជាក្រៅស្រុក ដោយពួកគេបានទៅ នៅទីក្រុងញូវយ៉ក ពិសារអាហារយ៉ាង រីករាយ នៅភោជនីយដ្ឋានល្បីមួយកន្លែង។

យោងទៅតាមរូបភាពទាំងនោះ ពួកគេបានបណ្តើរគ្នាយ៉ាងរ៉ូមែនទិក ក្រោមរូបភាព កាន់ដៃយ៉ាងផ្អែមល្ហែម ជាមួយការតែងខ្លួនយ៉ាងទាន់សម័យទាំងប្តី ទាំងប្រពន្ធ ក្នុងការលេងស្ទីលខ្លួនយ៉ាងទាក់ទាញ ជាពិសេសនោះភរិយានាង Victoria ក្នុងឈុតពណ៌លឿងខ្ចី ពិតជាលេចធ្លោខ្លាំង ទោះបីជាអ្នកម៉ាក់រូបនេះមានវ័យ ក្បែរ ៥០ហើយក្តី៕

ប្រភព៖ FaceBook

សូមទស្សនារូបភាពខាងក្រោម៖

David Beckham
David Beckham និងភរិយា
David Beckham និងភរិយា
David Beckham និងភរិយា
David Beckham និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]